អគារ ធីខេ សេនត្រល ឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០

ភ្នំ​ពេញ (ថ្ងៃ​ទី​១១ ខែកញ្ញា)៖ ក្រុមហ៊ុនផាប៊ូរី អ៊ិនវេសម៉ិន ឯក ពិត​ជា​មាន​សេចក្តី​សោម​នស្ស​រីក​រាយ​ណាស់​ក្នុង​ការ​ប្រកាស​ថា អគារ ធី ខេ សេនត្រល បាន​​​ឈ្នះពាន​រង្វាន់ ការអភិវឌ្ឍ​​អគារពាណិជ្ជ​កម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០ ក្នុង​ព្រឹត្តិ​ការណ៍​ពាន​រង្វាន់អចលនទ្រព្យកម្ពុជា​ប្រចាំឆ្នាំ លើកទី​៥ ដែល​រៀប​ចំ​ឡើងនៅ​ឯ​​សណ្ឋា​គារសូហ្វីថែលភ្នំពេញភូគីត្រា រាជធានី​ភ្នំពេញ កាល​ពីថ្ងៃសុក្រ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០​។

​​អគារ​ ធី ខេ សេនត្រល របស់​ក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​គម្រោងឆ្នើម ​ក្នុងនាម​ជា អគារ​មានការរចនាម៉ូដស្ថាបត្យកម្មអាផាតមិនសេវាកម្ម​ដែលល្អបំផុត និងស្ថាបនិក​អភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះដែលល្អបំផុត ផងដែរ​ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ដដែលនេះ។

លោក តែ វង្សឆាយ អគ្គ​នា​យកក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក មាន​ប្រសាសន៍ថា៖​ «យើងពិត​ជាមាន​សេចក្តី​រីក​រាយ​ណាស់​ដែល​អគារពាណិជ្ជ​កម្ម​ចម្រុះ​របស់​យើង បាន​ឈ្នះពាន​រង្វាន់​ដ៏​មាន​កិត្យា​នុ​ភាពនេះ​»​។

លោកមានប្រសាសន៍​បន្ថែមថា៖ «ការ​ឈ្នះ​​ពានរង្វាន់ទាំង​នេះ សបញ្ជាក់​អំពី​ការ​ទទួលស្គាល់ពីកម្រិតស្តង់ដារទាំងលើ​សំណង់អគារ រចនាបទស្ថាបត្យកម្ម សុវត្ថិភាព សេវាកម្ម និងការគ្រប់គ្រងប្រតិបត្តិការក្នុងអគារ។ ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ក៏​ពង្រឹង​ការ​ជឿទុក​ចិត្ត និង​ការ​ជឿជាក់​បន្ថែមទៀតពី​អតិ​ថិ​ជន​ជា​សក្តា​នុ​ពល​នានា ក្នុងការ​​សហ​ការ​ជាមួយនឹង​យើង ផងដែរ​»​។

អំឡុង​ពេល​នៃ​ព្រឹត្តិការណ៍​​នេះ ពានរង្វាន់​ច្រើន​ជាង​៣០ និងការ​ទទួល​ស្គាល់ពី​​គម្រោង​ឆ្នើម​​ខុស​ៗ​គ្នា​ជាង​២៥ ត្រូវ​បាន​ប្រគល់ជូនទៅ​ឲ្យ​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ចំនួន​១១ ដើម្បី​ទទួលស្គាល់ពី​ក្រុម​ហ៊ុន និងម្ចាស់​គម្រោងអភិវឌ្ឍ​ឆ្នើម​ៗ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។

ធី ខេ សេន ត្រល គឺជាអគារពាណិជ្ជកម្មចម្រុះ មានទីតាំងស្ថិតនៅចំកណ្ដាលខណ្ឌទួលគោក ដែលពោរពេញដោយការអភិវឌ្ឍឥតឈប់ឈរ និងប្រមូលផ្តុំដោយ ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារ សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថានឯកជន និងស្ថាប័ន​សាធារណៈនានា។

ធី ខេ សេន ត្រល គឺជាអគារដែលរួមបញ្ចូលដោយហាងទំនិញ អគារការិយាល័យ និង អាផាតមិន បងើ្កតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកគ្រប់គ្នាក្នុងការបំពេញការងារ ប្រកបអាជីវកម្ម និងស្នាក់នៅ។

អគារទាំងមូលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ រួមមានប្រព័ន្ធការពារអគ្គិភ័យ កាមេរ៉ាសុវត្ថិភាព ប្រពន្ឋ័គ្រប់គ្រងច្រកចេញ-ចូល សេវាសន្តិសុខ២៤ម៉ោងរៀងរាល់ថ្ងៃ និង មានចំណតយានយន្តធំទូលាយ៕

.

Leave A Comment