Grab បានជ្រើសរើស TK Central ជាទីតាំងការិយាល័យថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ

Grab ជាក្រុមហ៊ុន នាំមុខគេនៅអាស៊ីអាគ្នេយ៍ និងកំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការចូលទីផ្សារកម្ពុជា ក្នុងឆ្នាំ 2017។ ការជ្រើសរើស TK Central ជាការិយាល័យនៅទីក្រុងភ្នំពេញ ព្រោះដើម្បីឱ្យក្រុមហ៊ុន Grab អាច ធ្វើការប្រតិបត្តិការរបស់ខ្លួននៅក្នុង បេះដូងនៃរាជធានីភ្នំពេញ ទន្ទឹមនឹងការពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាដឹកជញ្ជូនដែលអាចទុកចិត្តបានដល់មូលដ្ឋានអតិថិជនដែលកំពុងកើនឡើងរបស់ខ្លួន។

 លោក តែ វង្សឆាយ នាយកគ្រប់គ្រងក្រុមហ៊ុន Parbury Investments មានប្រសាសន៍ថា “យើងពិតជារំភើបណាស់ដែលបានស្វាគមន៍ Grab មកកាន់ TK Central ។ Grab គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្ម និងគ្រឿងបរិក្ខារល្អបំផុតដែលអាចធ្វើទៅបាន។”

TK Central គឺជាអគារពាណិជ្ជកម្មដែលផ្តល់នូវអាជីវកម្មចម្រុះរួមមាន ការិយាល័យ

 និងលំនៅឋាន ហើយមានទីតាំង ស្ថិតនៅចំកណ្តាលនៃខណ្ឌទួលគោក ចម្ងាយមិនប៉ុន្មាននាទីពីកន្លែងទទួលទានអាហារ កន្លែងកម្សាន្ត និងផ្សារទំនើប។ TK Central ផ្តល់ជូនកន្លែងធំទូលាយ និងអាចបំពេញបានតាមតម្រូវការ ដោយមានផ្ទៃខាងក្នុងទំនើប និងគ្រឿងបរិក្ខារ ប្រណិតហើយទាន់សម័យ។

ចែករំលែក: